កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ង៉ែត សុខខេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នាយករងសាលាផ្នែកវិន័យ និងបរិស្ថាននៅវិទ្យាល័យមួយពីករណី៖ រំ-លោ-ភ និងផលិតចែកចាយរូបភាពអា-ស-អា-ភា-ស-លើកុមារ និងករណីហិ-ង្សាដោយចេតនាតាមបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង។
តាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីឈ្មោះ ច.ល.ហ អាយុ ១៥ឆ្នាំ ដែលជាជនរងគ្រោះនៃអំពើខាងលើបានរៀបរាប់ទាំងក្តុកក្តួលថា ជនសង្ស័យឈ្មោះ ង៉ែត សុខខេង នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន បានលួងលោមកុមារីជាកូនគាត់ថា ទៅរៀនបើករថយន្តជាមួយលោកគ្រូឈ្មោះង៉ែត សុខខេង រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក។
លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំ-លោ-ភ រហូតបានសម្រេចជាច្រើនដង និងបានថតរូប និងវីដេអូកំពុងចាប់រំ-លោ-ភកុមារីរងគ្រោះនោះ ដើម្បីទុកគំ-រា-មកុមារីរងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួនលើកក្រោយទៀត។
តាមប្រភពពីប្រជាពលរដ្ឋ និងគ្រូៗជាច្រើននាក់នៅស្រុកកំពង់ត្រឡាច សូមមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ខាងក្រុមការងារសារព័ត៌មានថា ពួកគាត់ធ្លាប់ឃើញវីដេអូររបស់លោកគ្រូ-ល្មោ-ភ-កា-មឈ្មោះ ង៉ែត សុខខេង នេះកំពុងរំ-លោ-ភកុមារីរងគ្រោះ និងបានថតជាវីដេអូរចែកចាយតាមបណ្តាញសង្គមនានាពិតប្រាកដមែន
ប៉ុន្តែពួកគាត់មិនហ៊ាននិយាយច្រើនឡើយ ព្រោះល្បីថាលោកគ្រូឈ្មោះង៉ែត សុខខេង នេះមានខ្សែធំ និងគ្មាននរណាហ៊ានជាមួយគាត់នេះឡើយ។ បច្ចុប្បន្នសំណុំរឿងខាងលើនេះ ត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំងបញ្ជូនដល់តុលាការហើយ។ មហាជនងនឹងរង់ចាំមើលចំណាត់ការបន្តទៀតថា តើវាសនាគ្រូរូបនេះនឹងទៅជាយ៉ាងណា។
សូមមាតាបិតាសិស្សទាំងឡាយតាមបណ្តាលស្ថាប័នរដ្ឋ ឬឯកជននានា មេត្តាប្រុងប្រយ័ត្នចំពោះបុត្រធីតារបស់ខ្លួន និងពិនិត្យតាមដានរាល់ទំនាក់ទំនងរវាងគ្រូៗដែលមានភាពស្និតស្នាលជាមួយកូនស្រីខ្លួនអោយមែនទែន ដើម្បីជៀសវាងករណីណាមួយអាចកើតឡើងជាយថាហេតុដូចការផ្សព្វផ្សាយខាងលើ។ បើជួបហេតុការណ៍ស្រដៀងគ្នាខាងលើនេះ កុំទុកយូរ សូមប្រញាប់រាយការណ៍ និងដាក់ពាក្យមកសមត្ថកិច្ចជំនាញដើម្បីឱ្យសមត្ថកិច្ចមានចំណាត់ការបន្ថែមទៀតលើបុគ្គលបែបនេះ៕
Leave a Reply